រកឃើញករណីជនខិលខួចលួចគណនីរបស់នារីៗ រួចបង្ហោះថាលក់សេវាផ្លូ វភេ ទនៅថៃ
ថៃ៖ យ៉ាងហោចណាស់ គណនីហ្វេសប៊ុករបស់នារីចំនួន ៦០នាក់ ត្រូវបានជនខិលខួច លួចលេខសម្ងាត់ ដើម្បីចូលទៅបង្ហោះចែកចាយរូបថតរបស់ម្ចាស់គណនី ថា ជាអ្នកផ្ដល់សេវាផ្លូវភេទ។ ហេតុការណ៍នេះ បានកើតឡើងនៅភាគខាងត្បូងប្រទេសថៃ។
ករណីនេះ ត្រូវបានដឹងបន្ទាប់ពីស្ត្រី២រូប ដែលជាជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច នៅស្រុកឆៃបូរី ខេត្តស៊ូរ៉ាត់ថានី កាលពីពេលថ្មីៗនេះ។ រូបថតរបស់ជនរងគ្រោះដែលមានអាយុចន្លោះពី ១៨-៤០ ឆ្នាំ ត្រូវបានជនសង្ស័យបង្ហោះក្នុងគ្រុបបណ្ដាញសង្គមហ្វេសប៊ុក សម្រាប់អ្នកស្វែងរកសេវាម៉ាស្សាបូករួមទាំងសេវាផ្លូវភេទ។
នារីម្នាក់ដែលជាជនរងគ្រោះ បានអះអាងថា មានអ្នកឆាតមកសួរទាក់ទងនឹងការផ្ដល់សេវាផ្លូវភេទ ហើយបានឱ្យនាង ផ្ញើរូបថតដែលបង្ហាញពីតំបន់ឯកជនទៅកាន់ពួកគេ។ អ្នកខ្លះ ក៏បានណាត់ជួបនាងថែមទៀតផង។
សូមជម្រាបថា ចំពោះករណីនេះ ជនសង្ស័យម្នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ កំណត់អត្តសញ្ញាណបាន នឹងត្រូវចាប់មកដាក់ទោសតាមច្បាប់៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍