Connect with us

ក្រោយភ្លៀងតិច១សប្ដាហ៍កន្លងទៅ តំបន់ទំនាបកណ្ដាលកម្ពុជា នឹងមានភ្លៀងធ្លាក់ច្រើនវិញ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ក្នុងនោះ ក៏មានផ្នែកខ្លះ នៃបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី០២ ដល់ ០៨ ខែកញ្ញា ឆ្នាំ២០២០។

ចំណែក បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែក បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្តនៅតំបន់វាលទំនាបភាគកណ្ដាល៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម