Connect with us

ការដ្ឋានខួងដាក់លូក្រោមដី ពីស្ដាតចាស់-ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បញ្ចប់ជាស្ថាពរហើយ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ការដ្ឋានខួងដាក់បណ្តាញដាក់លូក្រោមដីជម្រៅ ០៨ម៉ែត្រ ទំហំ ០,៨ម៉ែត្រ ប្រវែង ១៥៥២ម៉ែត្រ ចាប់ពីមុខស្តាតចាស់នៃផ្លូវលេខ ៧០ ឆ្លងក្រោមសួនច្បារកួចកាណុង-ផ្លូវលេខ ៤៧-ផ្លូវលេខ ៨០-តិរិវិថី ព្រះស៊ីសុវត្ថិ និងបញ្ចប់ត្រង់អាងក្រោមដីសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ជាស្ថាពរ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុង១ថ្ងៃ ការដ្ឋាននេះ អាចខួងបញ្ចូលលូ បានប្រវែង ១០ម៉ែត្រ។ ម៉ាស៊ីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឱ្យដំណើរការរួមចំណែកក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។

ម៉ាស៊ីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូនេះ មានទំហំ ៨០០មីល្លីម៉ែត្រ ប្រវែង ១៥៦០មីល្លីម៉ែត្រ ខួងក្នុងជម្រោង ៨ម៉ែត្រ។ នេះជាលើកទី១ ដែលការដាក់បណ្ដាញលូ ប្រើប្រាស់ម៉ាស៊ីនខួងទំនើប និងបច្ចេកវិទ្យាថ្មីរបស់ជប៉ុន ដែលមិនជីកកាត់ថ្នល់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com