Connect with us

មិនមែនលំៗឯណា ពីកសិករធម្មតាម្នាក់ក្លាយជា YouTuber ដ៏ល្បីប្រចាំឥណ្ឌាដែលមានចំនួន Subcsribers ជាង១,៦លាននាក់

ឥណ្ឌា៖ Youtube ដែលបានដាក់ឈ្មោះ “My Village Show” គឺជា YouTube មួយដែលទទួលបានការគាំទ្រខ្លាំងនៅប្រទេសឥណ្ឌាដែលមានចំនួន Subscribers រហូតដល់ទៅជាង ១,៦ លាននាក់ឯណោះគិតត្រឹមឆ្នាំ ២០១៩។

វីដេអូដែលមានចំនួន ២០០ វីដេអូ ទទួលបានអ្នកចុចចូលទស្សនាចំនួន ៣៦៤ លានដង ដែលចំនួនដ៏ខ្ពស់នេះបានធ្វើឱ្យសមាជិកក្រុមរបស់ម្ចាស់ YouTube លោកយាយ Gangavva Mikuri ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ពីកសិករធម្មតាម្នាក់ លោកយាយ Gangavva Mikuri ដែលជាម្ចាស់ YouTube នេះ បានបង្កើតសមាជិកចំនួន ៩ នាក់ដើម្បីផលិតវីដេអូឱ្យចេញជាសមិទ្ធផលឡើង ដែលវីដេអូមានលក្ខណៈបែបកំប្លែងៗ និងមើលទៅមានភាពរស់រវើកគួរឱ្យចង់ទស្សនារបស់លោកយាយ Mikuri ទទួលបានការគាំទ្រខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ វីដេអូដែលមានការច្នៃប្រឌិតដោយខ្លួនឯងនេះ ក៏ទទួលបានចំណូលពីពាណិជ្ជកម្មនានា ដែលពួកគេបានបែងចែកសម្រាប់សមាជិកក្រុមគ្រប់គ្នា។

លោកយាយ Gangavva Mikuri បានប្រាប់ថា បច្ចេកវិទ្យាទំនើបក្នុងសម័យឌីជីថល បានកែប្រែជីវភាពរបស់អ្នកភូមិ Lambadipally ជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកគាំទ្រមួយចំនួនបានធ្វើដំណើរទៅដល់ភូមិ Lambadipally ដើម្បីបានថតរូបជាមួយលោកយាយទៀតផង៕

ប្រភព៖ Nextshark

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម