Connect with us

សាំង បន្តឡើងថ្លៃដល់ ៣០៥០រៀលក្នុងមួយលីត្រ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ តម្លៃសាំងធម្មតា គឺ ៣០៥០ រៀលក្នុងមួយលីត្រ ខណៈតម្លៃម៉ាស៊ូត គឺ ២៧៥០ រៀលក្នុងមួយលីត្រ។ នេះជាការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ចុះនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។

បើធៀបនឹងសេចក្ដីជូនដំណឹងលើកមុន តម្លៃសាំងធម្មតា បានឡើងថ្លៃ ៥០រៀល ស្របពេលដែលតម្លៃម៉ាស៊ូត នៅទ្រឹងដដែលមិនឡើងមិនចុះ។

សូមជម្រាបថា តម្លៃខាងលើ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារអាមេរិក ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម