សិស្សសាលាឯកជន សូមត្រៀមខ្លួនសម្រាប់ការចូលរៀនឡើងវិញ ចាប់ពីថ្ងៃទី០៧ខែកញ្ញា
ភ្នំពេញ៖ សិស្សានុសិស្ស នៃគ្រឹះស្ថានសិក្សាឯកជន នឹងអាចវិលត្រឡប់ចូលសិក្សាតាមថ្នាក់រៀន នៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា ចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដែលអនុវត្តតាមសេចក្ដីណែនាំនៃការបើកដំណើរការឡើងវិញ បន្ទាប់ពីគ្រឹះស្ថានទាំងនោះ ដាក់ពាក្យស្នើសុំបើកសាលាឡើងវិញក្នុងដំណាក់កាលទី២។
សូមជម្រាបថា ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។
គួររំឭកថា ក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានជូនដំណឹងស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ កម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំង មតេយ្យសិក្សា ដែលទទួលបានការឯកភាពឱ្យបើកដំណើរការឡើងវិញដោយក្រសួងអប់រំ ក្នុងដំណាក់កាលទី២។
សាលារៀន ដែលអាចបើកដំណើរការឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា SOP និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍