Connect with us

ខ្សែប្រយុទ្ធ Ciro Immobile ចុះកិច្ចសន្យាជាមួយ Lazio ដល់ឆ្នាំ២០២៥

Serie A៖ ខ្សែប្រយុទ្ធ Ciro Immobile បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Lazio ដល់ឆ្នាំ២០២៥។ នេះបើតាមការប្រកាសពីក្លិបនៅលីគកំពូលអ៊ីតាលីនេះ។

កីឡាករវ័យ៣០ឆ្នាំ ទទួលការចាប់អារម្មណ៍ពីក្លិបជាច្រើនដូចជា Barcelona និង Everton ដែលចង់បានរូបគេទៅចូលរួម ប៉ុន្តែការចុះកុងត្រាថ្មីនេះ បានបញ្ចប់ក្តីសង្ឃឹមរបស់ក្លិបទាំងនោះ។

រដូវកាលកន្លងទៅ អតីតសមាជិក Borussia Dortmund និង Sevilla នេះ បានស៊ុតបញ្ចូលទី៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ដង អោយ Lazio នៅក្របខណ្ឌ Serie A ស្មើកំណត់ត្រាដែលខ្សែប្រយុទ្ធ Gonzalo Higuain ស៊ុតឱ្យ Napoli កាលពីរដូវកាល 2015-16 ដែលធ្វើឱ្យ Lazio បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ និងមានកៅអីទៅក្របខណ្ឌ Champions League ។

ការស៊ុតបាល់ខាងលើនេះ Ciro Immobile ក៏ធ្វើបានច្រើនជាងខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Juventus ដែលស៊ុតបាន៣១គ្រាប់ នាំឱ្យរូបគេបានឈ្នះស្បែកជើងមាស ក្នុងលីគកំពូលអ៊ីតាលីផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម