Connect with us

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ចុះកុងត្រា១ឆ្នាំ ទៀតជាមួយ AC Milan

Serie A៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានចុះកុងត្រា១រដូវកាលទៀតជាមួយ AC Milan ដើម្បីជួយក្លិបស្វែងរកពានរង្វាន់ណាមួយ បន្ទាប់ពីខកខានជាយូរ និងឱកាសត្រឡប់ទៅកាន់ក្របខណ្ឌ Champions League។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាននៅអ៊ីតាលី។

កីឡាករស៊ុយអែត បានមកលេងឱ្យ AC Milan ជាលើកទី២ កាលពីខែមករា ដោយចុះកុងត្រារយៈពេល ៦ខែ ដោយស៊ុតបាន ១១គ្រាប់ ពីការបង្ហាញខ្លួន២០លើកពីគ្រប់កម្មវិធី។

ការមកដល់របស់ Zlatan Ibrahimovic បានជំរុញ AC Milan ឱ្យមានការប្រកួតដែលមិនចាញ់១៣ប្រកួតជាប់គ្នា ហើយក្លិបបានបញ្ចប់ក្នុងចំណាត់លេខ៦ នៃក្របខណ្ឌ Serie A រដូវកាល ២០១៩-២០ និងទទួលបានកៅអីទៅកាន់ពានរង្វាន់ Europa League ផងដែរ។

ដោយឡែក AC Milan មិនទាន់បានឈ្នះពានរង្វាន់ណាមួយទេតាំងពីឈ្នះពាន Serie A ជាលើកទី១៨ តាំងពីឆ្នាំ២០១១មក ហើយពួកគេតែងតែបញ្ចប់រដូវកាល ដោយស្ថិតនៅចំណាត់ពាក់កណ្តាលតារាងជានិច្ច។ ក្លិបនេះ ក៏បានខកខានលេងពានរង្វាន់ Champions League តាំងពីរដូវកាល 2013-14 មកផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម