ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបធ្វើសន្និសីទជាមួយថ្នាក់រដ្ឋាភិបាលស្តីពី 5G
ភ្នំពេញ៖ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៨នេះ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានប្រឹក្សាភិបាល បានរៀបចំសន្និសីទពិសេសមួយសំរាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីអំពីភាពជោគជ័យក្នុងការធ្វើតេស្ត 5G ថ្មីៗនៅក្នុងប្រទេសចិន កាលពីសប្ដាហ៍មុន។
ក្នុងឱកាសនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម សុខ ពុទ្ធាវុធ រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាងនេះទៅទៀតក៍មានការអញ្ជើញចូលរួមរបស់ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា និងមន្រ្តីជាន់ខ្ពស់ដទៃទៀត។
សន្និសីទស្តីអំពីភាពជោគជ័យក្នុងការធ្វើតេស្ត 5G របស់ក្រុមហ៊ុនសែលខាត បានបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសម្រាប់ប្រទេសកម្ពុជាដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍