Connect with us

សាកស្រមៃមើល! មេឃភ្លៀងអ៊ីចឹង បើបានស៊ុបខួរគោម្រេចខ្ចីក្តៅៗមួយចានមានអារម្មណ៍ម៉េចដែរ

ម្ហូប៖ សាកស្រមៃមើលថា មេឃកំពុងភ្លៀងអ៊ីចឹងបើបានស៊ុបក្តៅៗមួយចានញ៉ាំមិនដឹងជាឆ្ងាញ់យ៉ាងណាទៅណ៎? ប្រាកដណាស់ មេឃកំពុងបង្អុរភ្លៀងបែបនេះ ស៊ុបខួរគោគឺសក្តិសមបំផុត ព្រោះមិនត្រឹមតែប៉ូវកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែស៊ុបដែលបានចម្អិនឡើងមានថែមម្រេចខ្ចីផងនោះ ថែមទាំងបាននឹងបង្កើនរសជាតិទ្វេដងផងដែរ។

ក្លិនឈ្ងុយដែលមានបន្ថែមនូវ ផ្សិតម្ជុល ជីវ៉ាន់ស៊ុយបន្តិច ម្រេចម៉ត់បន្តិច ញ៉ាំក្តៅៗក្រោមអាកាសធាតុភ្លៀងស្រេចៗបែបនេះប្រាកដជាឆ្ងាញ់មិនស្ទើរឡើយ។ ហើយសម្រាប់ស៊ុបប្រភេទនេះលោកអ្នកដែលរស់នៅក្នុងភ្នំពេញក៏មិនពិបាករកដែរ ព្រោះទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នមានអាហារសម្បូរបែបជាច្រើនដែលអាចឱ្យលោកអ្នកជ្រើសរើសទៅតាមចំណូលចិត្តរៀងៗខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com