ក្រសួងជំរុញឱ្យប្រជាពលរដ្ឋពាក់ម៉ាសនិងរក្សាគម្លាត ពេលទៅវត្តក្នុងឱកាសភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ពាក់ម៉ាសជានិច្ចនៅពេលចូលទីវត្តអារាម រក្សាគម្លាតសុវត្ថិភាពពេលអង្គុយស្ដាប់ព្រះធម៌របស់ព្រះសង្ឃ និងបែងចែកជាក្រុមតូចៗ ចូលក្នុងព្រះវិហារម្ដងមួយៗ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់លោកស្រី តាមរយៈប្រព័ន្ធតេលេក្រាម ដែល MyTV Plus ទទួលបាន នៅថ្ងៃទី០២ ខែកញ្ញានេះ។
លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ផងដែរ នៅពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម មិនត្រូវចាក់ម្ហូបអាហារលាយឡំគ្នា ដែលធ្វើឱ្យម្ហូបអាហារនោះគ្មានសុវត្ថិភាពសម្រាប់ការបរិភោគ។ ជាពិសេស អនុវត្តវិធានការការពារ មិនឱ្យមានការចម្លងវីរុសកូវីដ១៩ ក្នុងវត្តអារាម ដោយវិធីសាមញ្ញៗ ដូចជា លាងដៃ ពាក់ម៉ាស ជាដើម។
លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវដល់អាជ្ញាធរមូលហេតុ និងគណៈកម្មការគ្រប់ទីវត្តអារាម ត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការជំងឺកូវីដ១៩ និងរក្សាអនាម័យចំណីអាហារ ដើម្បីជៀសវាងការពុលចំណីអាហារ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រារព្ធចាប់ពីថ្ងៃទី០៣ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២០នេះ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍