Connect with us

ថៃ បិទសាលានៅជិតព្រំដែន ដោយបារម្ភពីការរាតត្បាតកូវីដ១៩

ថៃ៖ សាលារៀនចំនួន ៣ នៅខេត្តប្រាឆបគីរីខាន់ (Prachuap Khiri Khan) និងខេត្តខាន់ចាន់បូរី (Kanchanaburi) ប្រទេសថៃ ត្រូវបានបិទទ្វារជាបណ្ដោអាសន្ន ដោយសារការបារម្ភពីការរាតត្បាតនៃវីរុសកូវីដ១៩ បន្ទាប់ពីពលរដ្ឋមីយ៉ាន់ម៉ា ដែលសង្ស័យមានផ្ទុកវីរុសកូវីដ១៩ លួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសថៃ។

ជនជាតិមីយ៉ាន់ម៉ា ដែលបានឆ្លងដែននោះ បានប៉ះពាល់ជាមួយសិស្ស នៅខេត្តខាន់ចាន់បូរី ហើយក្រោយមក បានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ សាលារៀន ដែលត្រូវបានបិទទ្វារ តម្រូវឱ្យបាញ់ថ្នាំសម្លាប់មេរោគ កាលពីថ្ងៃអង្គារ ទី០១ ខែកញ្ញា។

ក្រសួងមហាផ្ទៃថៃ បានរាយការណ៍ថា ការផ្ទុះរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានឆ្លងទៅលើប្រជាពលរដ្ឋជាង ៥៨០នាក់ គិតចាប់ពីថ្ងៃទី១៦ ខែសីហា មក។ ភាគច្រើន ជាករណីនៅរដ្ឋរ៉ាក់ឃីន (Rakhine) ដែលមានព្រំដែនជាប់ប្រទេសបង់ក្លាដេស។

សាលារៀនថៃ ដែលនៅជិតព្រំដែនជាប់មីយ៉ាន់ម៉ា មានសិស្សដែលសមាជិកក្រុមគ្រួសាររបស់ពួកគេ ជាអ្នកឆ្លងដែនតាមផ្លូវលំលើខ្សែបន្ទាត់ព្រំដែនជារឿយៗ។ យ៉ាងណាក៏ដោយ សាលារៀនដែលបិទទ្វារ គ្រោងនឹងបើកឡើងវិញនៅថ្ងៃទី០៨ ខែកញ្ញា។

ប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់មីយ៉ាន់ម៉ា មានការបារម្ភនូវការចម្លងកូវីដ១៩ បន្ទាប់ពីក្រសួងមហាផ្ទៃថៃ ចេញសេចក្ដីជូនដំណឹងខាងលើ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម