Connect with us

មេឧក្រិដ្ឋកម្មសង្គ្រាមនៅគុកទួលស្លែង កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ ទទួលមរណភាព

ភ្នំពេញ៖ នៅវេលាម៉ោង០០:៥១​នាទី​ ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ ទណ្ឌិតឈ្មោះ​ កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ បានទទួលមរណភាពហេីយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៉ី) បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ ហើយបញ្ជូនមកសង្គ្រោះបន្ទាន់ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម នៅព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ។ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕

ដោយ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម