ស្ងាត់ៗ តួស្រីក្នុងបទចម្រៀងបុណ្យភូមិបាននាំយកថវិកា និងរបស់ប្រើប្រាស់មួយចំនួនទៅជួយដល់លោកយាយជរាវ័យ ៨៤ ឆ្នាំ
សង្គម៖ ម៉ារី ដែលជាតួស្រីក្នុងបទចម្រៀង បុណ្យភូមិ បានបាត់មុខអស់មួយរយៈពេលវែងក្រោយមហាជននាំគ្នារិះគន់លើនាងយ៉ាងចាស់ដៃដោយសារតែការស្លៀកពាក់សិចស៊ីខ្លាំងកាលពីប៉ុន្មានឆ្នាំមុនរហូតធ្វើឱ្យនាងសម្រេចចិត្តកាត់បន្ថយសកម្មភាពលើបណ្តាញសង្គមនានាតាមតែអាចធ្វើទៅបាន។
បច្ចុប្បន្ន នាងបានចាកឆ្ងាយពីសិល្បៈទាំងស្រុង និងបានចាប់អាជីពជា ឌីជេ តាមកន្លែងកម្សាន្តក្នុងក្រុងភ្នំពេញទៅតាមចំណង់ចំណូលចិត្តរបស់នាង និងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយជនបរទេសជាច្រើននាក់ផងដែរ។
ថ្មីៗនេះ ម៉ារី ព្រមជាមួយនឹងមិត្តភ័ក្តិបរទេសរបស់នាង បានរួមគ្នាបង្កើតមូលនិធិមួយសម្រាប់លោកយាយជរាវ័យ ៨៤ ឆ្នាំម្នាក់នៅខេត្តកំពតដែលលោកយាយបានដើររើសសំបកកំប៉ុងទុកសម្រាប់លក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានសមាជិក ៤ នាក់។
ក្រៅពីបាននាំយកនូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួនដូចជា ពូក កម្រាលពូក ខ្នើយ ម្ហូប ផ្លែឈើ នាងថែមទាំងបានប្រមូលសម្បកកំប៉ុងជាច្រើនពីកន្លែងធ្វើការដើម្បីយកទៅជូនលោកយាយសម្រាប់លក់ផងដែរ។ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា នាងបានបង្កើតគណនីធនាគារមួយសម្រាប់លោកយាយក្រោមឈ្មោះរបស់នាង សម្រាប់សប្បុរជនដែលមានទឹកចិត្តចង់ចូលរួមឧបត្ថម្ភ៕
អត្ថបទ៖ គង់ ចន្ទស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍