Connect with us

ក្រសួងបរិស្ថាន កោះហៅក្រុមហ៊ុនសាងសង់លំនៅដ្ឋានចំនួន ៤០ មកពិភាក្សាលើបញ្ហាបរិស្ថាន ល្អ នៅតាមទីតាំងបុរីនានា ជាពិសេស គឺបញ្ហាប្រព័ន្ធលូ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល នៅរសៀលថ្ងៃទី ៣ ខែតុលា បានជួបជាមួយនឹងក្រុមហ៊ុនសាងសង់លំនៅដ្ឋាន(បុរី និង ខុនដូ) ចំនួន ៤០ក្រុមហ៊ុន ដើម្បីពិភាក្សារកដំណោះស្រាយរួមមួយ បង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាពបរិស្ថានក្នុងទីក្រុងភ្នំពេញ។


កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួម ក្នុងការរៀបចំលំនៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏ដូចជាការរៀបចំគោលនយោបាយទាក់ទងការសាងសង់លំនៅដ្ឋាន ឱ្យត្រូវទៅតាមស្ថានភាពជាក់ស្តែង ដោយគិតគូរបញ្ហាបរិស្ថានជាចំបង ។ ក្នុងនោះ ឯកឧត្តម បានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និង គ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ក្នុងកិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និង រាជធានីភ្នំពេញផងដែរ ។


ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការគោលការណ៍ទាំងនេះ ក៏នឹងត្រូវអនុវត្តនៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ គិតគូរ បញ្ចូលក្នុងផែនការរបស់ខ្លួននូវការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់បុរីដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបុរីនានា និងផ្តល់នូវការការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រលាញ់បរិស្ថាន។
សូមបញ្ជាក់ថា ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅ ដ្ឋាននៅរាជធានីភ្នំពេញបានគាំទ្ររាល់ការលើកឡើងទាំងឡាយរបស់ក្រសួងបរិស្ថាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម