Connect with us

MyTV Play គឺជាកម្មវិធីតន្ត្រីកម្សាន្តទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យត្រឡប់ទៅរកអតីតកាលជាមួយនឹងបទចម្រៀងល្បីៗដែលស្តាប់មិនចេះជិនណាយ

MyTV Play គឺជាកម្មវិធីតន្ត្រីកម្សាន្តទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យត្រឡប់ទៅរកអតីតកាលជាមួយនឹងបទចម្រៀងល្បីៗដែលស្តាប់មិនចេះជិនណាយ រហូតមកដល់ពេលនេះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រិយមិត្ត។

នាពេលថ្មីៗនេះ MyTV Play បានលើកយកមកបទចម្រៀងទាំងនោះ មកកំដរអារម្មណ៍ប្រិយមិត្តឡើងវិញ អមដោយសំឡេងឧបករណ៍តន្ត្រី ដែលបកស្រាយសាជាថ្មីដោយម្ចាស់បទដែលជា Idol ក្នុងដួងចិត្តទស្សនិកជន ហើយបណ្តែតមនោសញ្ចេតនានឹកស្រមៃ រំឭកអនុស្សាវរីយ៍ដែលបានកន្លងផុតទៅជាមួយបទចម្រៀង ក៏ដូចជានាំអារម្មណ៍របស់លោកអ្នកទៅទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនៃព្រះរាជាណាចក្រកម្ពុជាយើង។

MyTV Play មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ MyTV ហើយទស្សនិកជន នឹងទទួលបានបទចម្រៀងថ្មីៗបន្តទៀតដោយគ្រាន់តែចូលតាមដាន លើបណ្តាញសង្គមហ្វេសបុកផេក “MyTV Play” ឬក៏ Channel YouTube “MyTV Play” ៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម