Connect with us

ព្រះមហាក្សត្រថៃ ប្រទានគោរមងារជាថ្មីដល់ អ្នកម្នាង សៃនីណាត ដែលត្រូវបានដកហូត

ថៃ៖ ព្រះមហាក្សត្រប្រទេសថៃ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានព្រះប្រទានគោរមងារសាជាថ្មីដល់ អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី (Sineenat Wongvajirapakdi)។

យោងតាមព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខាថ្ងៃទី២៨ ខែសីហា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី ត្រូវបានទទួលគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដែលធ្វើឱ្យអ្នកម្នាង ជាស្ត្រីថៃដំបូងគេដែលទទួលបានគោរមងារជាន់ខ្ពស់មួយនេះ។

ព្រះរាជក្រឹត្យ បានបន្តថា អ្នកម្នាង ត្រូវបានរកឃើញថា មិនមានទោសទណ្ឌអ្វីឡើយ ដូច្នេះអ្នកម្នាង ត្រូវតែទទួលការគោរព ដូចនឹងពេលដែលមិនទាន់ត្រូវបានដកហូតតំណែងនាពេលកន្លងទៅ។

សូមជម្រាបថា អ្នកម្នាង ត្រូវបានដកហូតតំណែង និងឋានៈទាំងអស់ពីមហេសីមួយអង្គរបស់ព្រះមហាក្សត្រ ដោយសារតែអ្នកម្នាងមិនមានភាពស្មោះត្រង់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន ព្រះអង្គក៏មានអគ្គមហេសីព្រះនាម សុធីតា (Suthida) ផងដែរ ដែលត្រូវបានតែងតាំងកាលពីខែកក្កដា ឆ្នាំ២០១៩៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម