Connect with us

ដឹងតែកក្រើកទៀតហើយជាមួយបទថ្មីរបស់ CL

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីកូរ៉េ 2NE1 គឺជាអតីតក្រុមចម្រៀងនារីលំដាប់ប្រទេសមួយដែលទទួលបានការគាំទ្រជាខ្លាំង។ ជាអកុសល 2NE1 បានរំសាយក្រុមបន្ទាប់ពីរឿងអាស្រូវ បានផ្ទុះឡើងដោយធ្វើឱ្យសមាជិកនិមួយៗសម្រេចចិត្តបន្តការងារជាតារាទោលទៅវិញ។

ជាក់ស្តែង CL ដែលជាអតីតមេក្រុមរបស់ 2NE1 ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមក។ CL បានបង្ហោះវីដេអូខ្លីមួយអំពីបទចម្រៀងថ្មីរបស់ខ្លួនដោយបានសរសេរថា “ +I GO BY THE NAME OF, YOU ALREADY KNOW+ #INTRO1 #CL #CHAELINCL #🍒#씨엘 ” ដែលបានធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបជាខ្លាំង។ ចង់ដឹងថាបទថ្មីរបស់ CL ពីរោះយ៉ាងណា កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម