Connect with us

ខ្សែប្រយុទ្ធ West Ham គឺ Sebastien Haller បដិសេធទៅកាន់ក្លិប Hertha BSC វិញ

Premier League៖ ខ្សែប្រយុទ្ធរបស់ក្លិប West Ham United គឺ Sébastien Haller បានច្រានចោលពីការចាកចេញពីកីឡដ្ឋាន London Stadium នៅរដូវក្តៅនេះ ដោយក្លិប Hertha BSC ចង់បានកីឡាករបារាំងរូបនេះ ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ។

កីឡាករវ័យ ២៦ ឆ្នាំដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៥ លានផោនពីក្រុម Eintracht Frankfurt កាលពីរដូវក្តៅមុន ស៊ុតបាន៧គ្រាប់នៅរដូវកាលដំបូងរបស់គេនៅក្របខណ្ឌ Premier League ប៉ុន្តែបានបាត់បង់ជម្រើសដំបូងវិញនៅចុងរដូវកាល។

សម្រាប់រដូវកាលថ្មីនេះ Haller រំពឹងថានឹងលេងបានល្អក្រោមការដឹកនាំរបស់លោក David Moyes ស្របពេលក្លិប បានត្រៀមទឹកប្រាក់ក្នុងការនាំយកកីឡាករថ្មីមកចូលរួមបន្ថែមនារដូវកាលក្រោយផងដែរ។

សូមបញ្ចាក់ថា Sébastien Haller នឹងត្រូវប្រជែងតំណែងជាមួយមិត្តរួមក្រុម Michael Antonio ដែលស៊ុតបាន ៨គ្រាប់ពីការលេងត្រឹមតែ ៨ប្រកួតតែប៉ុណ្ណោះកាលពីរដូវកាលមុន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម