Connect with us

អ្នកចាត់ការ Chelsea គ្រោងនាំយក Declan Rice ពី West Ham នៅទីផ្សារដោះដូរកីឡាករនេះ

Premier League៖ ក្លិបតោខៀវ Chelsea អាចនឹងណាយទឹកប្រាក់ដ៏ច្រើនរបស់ពួកគេនៅរដូវក្តៅនេះប្រមាណជាង ២៥០ លានផោនក្នុងការទិញកីឡាករផ្សេងៗមកចូលរួម ហើយថ្មីៗនេះ ក្លិបបានដាក់គោលដៅថ្មីគឺខ្សែបម្រើ Declan Rice របស់ West Ham United ។

យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា Declan Rice មានតម្លៃដល់ ៨០ លានផោន ប្រសិនបើក្លិបណាចង់បានកីឡាករអង់គ្លេសរូបនេះ ខណៈ Chelsea កំពុងតែចរចាតម្លៃទាបជាងនេះបន្តិច។

ក្នុងនោះដែរអ្នកចាត់ការ Chelsea លោក Frank Lampard បាននិយាយថា លោកគឺជាអ្នកគាំទ្រម្នាក់របស់ Declan Rice នៅពេលដែលលោកបានឃើញកីឡាករវ័យក្មេងរូបនេះ ហើយរដូវកាលថ្មីនេះលោកចង់បាន កីឡាករអន្តរជាតិអង់គ្លេសក្លាយជាកីឡាកររបស់ Chelsea តែម្ដង។

ក្នុងការនាំយកកីឡាករថ្មីៗទៅចូលរួមនារដូវកាលថ្មីទាំងលោក David Moyes ទាំងលោក Frank Lampard បានវាយតម្លៃខ្ពស់ចំពោះ Declan Rice ហើយជឿជាក់ថា កីឡាករវ័យក្មេងរូបនេះ នឹងមានភាពរីកចំរើនបើសិនជាគេអាចលេងជាមួយ Thiago Silva ដែលមានបទពិសោធន៍ច្រើនក្រុមតោខៀវ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម