“ឌុច គ្រូលត់ដំនៅឋាននរក” ភាពយន្តឯកសារដែលនឹងបង្ហាញជូនទស្សនិកជននៅមជ្ឈមណ្ឌល បុប្ជាណា
ភ្នំពេញ៖ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពកាលពីវេលាម៉ោង ០០:៥១ នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។ ឌុច គឺជាបុគ្គលមួយរូបដែលគ្រប់គ្នាបានដឹងថា ជាមេគុកទួលស្លែងដែលបានសម្លា ប់មនុស្សអស់រាប់ម៉ឺននាក់។
យ៉ាងណាមិញ មុនពេល ឌុច ទទួលមរណភាព កំពូលផលិតករលោក ឬទ្ធី ប៉ាន់ បានធ្វើការស្រាវជ្រាវ ក៏ដូចជាសាកសួររឿងរ៉ាវដោយផ្ទាល់ជាមួយ ឌុច នៅមន្ទីរឃុំឃាំងផ្ទាល់ ដើម្បីផលិតជាភាពយន្តឯកសារទុកសម្រាប់ក្មេងៗជំនាន់ក្រោយមើល។
យោងតាមគណនីបណ្តាញសង្គមរបស់លោក ឬទ្ធី ប៉ាន់ ផ្ទាល់បានជូនដំណឹងដល់មហាជនដែលជនដឹងសាច់រឿងកាន់តែច្បាស់ពីខ្សែជីវិត និងអារម្មណ៍របស់ ឌុច អាចនាំគ្នាអញ្ជើញទៅទស្សនាផ្ទាល់នៅមជ្ឈមណ្ឌល បុប្ជាណា ចាប់ពីថ្ងៃនេះតទៅក្រោមចំណងជើងថា “ឌុច គ្រូលត់ដំនៅឋាននរក”។
គួរបញ្ជាក់ដែរថា ផលិតករដ៏ល្បីលោក ឬទ្ធី ប៉ាន់ ធ្លាប់បាននិពន្ធភាពយន្តឯកសារអំពី ស២១ ដោយទទួលបានពានរង្វាន់ជាច្រើនផងដែរ។ ដូចនេះ ចង់ដឹងសាច់រឿងជីវិតពិតរបស់មេគុក កាំង ហ្កេកអ៊ាវ ហៅ ឌុច កាន់តែច្បាស់ កុំភ្លេចទៅទស្សនានៅមជ្ឈមណ្ឌល បុប្ជាណា ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍