Connect with us

BTS និង BLACKPINK ធ្វើឱ្យ Kpop មានមុខមាត់លើឆាកអន្តរជាតិ

សហរដ្ឋអាមេរិក៖ កម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards (VMA) គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងចំណោមកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំៗប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក។ ជាទូទៅសិល្បករដែលទទួលពានរង្វាន់ពីកម្មវិធីនេះភាគច្រើនគឺជាសិល្បកររបស់បែកអឺរ៉ុប។

យ៉ាងណាមិញសម្រាប់ VMA នៅឆ្នាំនេះ សិល្បកររបស់កូរ៉េខាងត្បូងពីរក្រុម គឺក្រុម BTS និង BLACKPINK បានទទួលពានរង្វាន់ធំជាច្រើនដែលបានធ្វើឱ្យក្រុមអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង។ ក្រុមចម្រៀង BTS បានទទួលពានរង្វាន់ចំនួន ៤ ដែលមានដូចជា Best Group, Best K-pop, Best Pop និង Best Choreography ។

ចំណែកឯបទថ្មីរបស់ក្រុមចម្រៀងនារី BLACKPINK “How You Like That” បានទទួលពានរង្វាន់ជាបទចម្រៀងប្រចាំរដូវក្តៅនៅឆ្នាំនេះ។

គួរបញ្ជាក់ផងដែលថា ក្រុម BTS បានចូលរួម និងបានសម្តែងនៅក្នុងកម្មវិធីនេះ។ ដោយឡែក BLACKPINK មិនមានវត្តមាននៅក្នុងកម្មវិធីនេះទេ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម