Connect with us

ចាំដល់ណាទៀត ចូលរួមលេងជាមួយ CBS Fantasy ឥឡូវនេះ ប្រាក់រង្វាន់ងាយៗសម្រាប់អ្នកខ្លាំង!

ដូចដែល CBS ធ្លាប់ប្រកាសកាលពីពេលថ្មីៗនេះកន្លងទៅនេះហើយ ទាក់ទងនឹងកម្មវិធីថ្មី CBS Fantasy ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកតាមដានបាល់ទាត់ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើបញ្ចក់ទូរទស្សន៍ MyTV, CTN និង CNC ។

ឥឡូវ CBS សូមបង្ហាញទឹកប្រាក់រង្វាន់ប្រចាំសប្ដាហ៍ ក៏ដូចជា ទឹកប្រាក់រង្វាន់ធំប្រចាំឆ្នាំ ដែលមានរហូតដល់ទៅរាប់ពាន់ដុល្លារ។

សម្រាប់ទឹកប្រាក់រង្វាន់ប្រចាំសប្ដាហ៍ ផ្ដល់ជូនអ្នកឈ្នះ២រូប គឺ លេខ១ ទទួលបាន ១០០ ដុល្លារ និង លេខ២ ទទួលបាន ១០០ ដុល្លារផងដែរ។ ដោយឡែក សម្រាប់ទឹកប្រាក់រង្វាន់ប្រចាំឆ្នាំ នឹងផ្ដល់ជូនអ្នកឈ្នះចំនួន៣រូប គឺ លេខ១ ទទួលបាន ៥០០០ ដុល្លារ, លេខ២ ទទួលបាន ១០០០ ដុល្លារ និង លេខ៣ ទទួលបាន ៥០០ ដុល្លារ។

លក្ខខណ្ឌងាយៗក្នុងការចូលរួមលេងក្នុងកម្មវិធី CBS Fantasy គឺប្រិយមិត្តគ្រាន់តែទាញយករួចដំឡើង កម្មវិធី Premier League ក្នុង App Store ឬ Google Play Store ឬ បើប្រើប្រាស់កុំព្យូទ័រ ចូលតាមរយៈ Link៖ https://fantasy.premierleague.com ។ លោកអ្នកត្រូវបំពេញលក្ខខណ្ឌ ដើម្បីចុះឈ្មោះបង្កើតគណនី សម្រាប់អ្នកដែលមិនទាន់មាន ហើយសម្រាប់អ្នកដែលមាន អាចប្រើប្រាស់លេខកូដ (League Code: es76mf) ដើម្បីចូលរួមប្រកួតប្រជែងជាមួយសមាជិករបស់ CBS Fantasy ជាច្រើននាក់ទៀត។

មួយទៀត ប្រិយមិត្តត្រូវបំពេញបែបបទជាមួយ CBS Fantasy ដើម្បីមានសិទ្ធិចូលរួមលេង តាមរយៈវេបសាយ CBSSPORT.com.kh/fantasy ។

សូមរង់ចាំតាមដានការផ្សាយបន្តផ្ទាល់ផ្ដាច់មុខក្របខណ្ឌលីគកំពូល Premier League រដូវកាល ២០២០-២០២១ របស់ CBS ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ៕

ព័ត៌មានលម្អិតទាក់ទងនឹងវិធីនៃការលេងជាមួយកម្មវិធី Fantasy Premier League សូមចូលទៅកាន់ Link៖ https://cbssport.com.kh/?p=13289

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម