Connect with us

ថ្ងៃនេះ កម្ពុជា មានអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៥នាក់ និង មិនមានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នោះទេ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃអង្គារ៍ ទី២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃនេះកម្ពុជាមានករណីជាសះស្បើយនៃវីរុសកូវីដ-១៩ បន្ថែមចំនួន៥នាក់ និង មិនមានករណីឆ្លងថ្មីនោះទេ មកទល់ពេលនេះ។

ករណីជាសះស្បើយ៖ ចំនួន៥នាក់
-បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៧ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
បញ្ជាក់៖ បុរសជនជាតិទាំង៤នាក់ ជាអ្នកធ្វើដំណើតមកពីប្រទេសភីលីពីន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ។

អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៖ ២៧៤នាក់ (ស្ត្រី ៥៤ និង បុរស ២២០នាក់)
អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន៣នាក់៖
+មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១នាក់ (បុរស)
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ២នាក់ (បុរស)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម