ក្រសួងពាណិជ្ជកម្ម ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ឡើងថ្លៃ ដោយសារតែបរិបទនយោបាយលើ ពិភពលោក និងភាពប្រឈមមុខដាក់គ្នានៃប្រទេសផលិតប្រេង
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ លើបញ្ហាតម្លៃប្រេងឥន្ធនៈ ដែលកំពុងតែឡើងថ្លៃនោះ នៅថ្ងៃទី ៣ ខែតុលា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា ។ តាមរយៈសេចក្តីជូនដំណឹងនោះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការប្រែប្រួលតម្លៃនេះ ដោយសារតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ មានការកើនឡើង តាមបរិបទនយោបាយពិភពលោក ជាពិសេសនោះ គឺការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ។
ក្រសួង ក៏បានលើកឡើងផងដែរថា ចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយធុង (បារ៉ែល) ចំណុះ១៥៦លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី ៨៦.៩៨ដុល្លារ ដល់ ៨៩.៥២ដុល្លារ ខណៈប្រេងម៉ាស៊ូតចំណុះដូចគ្នា មិនទាន់បូកបញ្ចូលពន្ធបានឡើងថ្លៃពី ៩២.១៧ដុល្លារ ដល់៩៦.៦៨ដុល្លារ ។ តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺ ថោកជាងប្រេងម៉ាស៊ូត។ ដោយឡែក សម្រាប់ការគណនាតម្លៃ គឺ ពន្ធលើប្រេងសាំង ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឱ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាស៊ូត ។
ក្រសួង បញ្ជាក់ទៀតថា តម្លៃប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន៤សេន (១៦០រៀល) ក្នុង១លីត្រ នៅពេលលក់រាយ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បើតាមសេចក្តីជូនដំណឹងចេញកាលពីដើមខែតុលានេះ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់ ទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាតម្លៃ ៤២០០រៀល ក្នុង១លីត្រ និង ម៉ាស៊ូត៤០០០រៀលក្នុង១លីត្រ ។
ការឡើងថ្លៃប្រេងឥន្ធនៈនេះ បានបង្កអោយមានការរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ខណៈពួកគាត់ត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើរច្រើន ក្នុងឪកាសនៃការឈប់សម្រាក់ប្រចាំឆ្នាំ ដើម្បី ចូលរួមពិធីបុណ្យប្រពៃណី គឺបុណ្យភ្ជុំបិណ្ឌ ដែលជាទម្លាប់ ពួកគាត់ ត្រូវធ្វើដំណើរទៅកាន់ស្រុក កំណើត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍