គ្រាន់តែបង់ប្រាក់កម្ចី ABA តាមរយៈភ្នាក់ងារវីង ក៏ឈ្នះរង្វាន់ដែរ
សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះ លោកអ្នកអាចបង់ប្រាក់កម្ចី ABA តាមរយៈភ្នាក់ងារវីង បានយ៉ាងងាយស្រួល ថែមទាំងមានឱកាសឈ្នះទឹកប្រាក់ ៥០ដុល្លារ ៣រង្វាន់ ប្រចាំសប្តាហ៍ និង ៥០០ដុល្លារ ៣រង្វាន់ ជារៀងរាល់ខែ។
ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចី ABA តាមរយៈភ្នាក់ងារវីងជិត ៨០០០ កន្លែងនៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងអាចមានសំណាងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងប្រចាំខែ ជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍បន្ទាប់ តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ធនាគារឯកទេសវីង និង ធនាគារ ABA។
រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីង នឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចនៅទីនេះ! https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍