Connect with us

ស្ទើរតែមិនជឿនៅពេលដែលដឹងពីតម្លៃរ៉ូបរបស់ព្រះនាង Kate Middleton

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ព្រះនាង Kate Middleton ដែលជាព្រះមហេសីរបស់ព្រះអង្គម្ចាស់ William បានចូលរួមជាគណៈកម្មការវិនិច្ឆ័យសម្រាប់កម្មវិធី Hold Still 2020 ដើម្បីធ្វើការជ្រើសរើសស្នាដៃយកទៅដាក់បង្ហាញនៅក្នុងពិព័រណ៍សិល្បៈឌីជីថលថ្មី។

អ្វីដែរជាការកត់សម្គាល់ខ្លាំងនៅក្នុងវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram សម្រាប់ព្រះនាងនោះគឺ សម្លៀកបំពាក់របស់ទ្រង់គ្រងផ្ទាល់តែម្តង។ ទ្រង់បានគ្រងនូវរូបផ្កាដែលជារ៉ូបដែលព្រះនាងនិយមគ្រង ហើយរ៉ូបមួយនេះ ត្រូវបានអ្នកជំនាញខាងម៉ូតបានឱ្យដឹងថា វាមានតម្លៃមិនដល់ ១៥ ដុល្លារផង។ ព្រះនាងត្រូវបានគេសរសើរមិនដាច់ពីមាត់អំពីការតុបតែងខ្លួនរបស់ទ្រង់ ទោះបីជាទ្រង់គ្រងនូវសម្លៀកបំពាក់ដែលមានតម្លៃសមរម្យក៏ដោយ។

គួរបញ្ជាក់ថា រ៉ូបដែលព្រះនាង Kate Middleton គ្រងនោះត្រូវបានលក់ដាច់គ្មានសល់នោះទេ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម