Connect with us

យុទ្ធនាការអប់រំពីប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត កំពុងដំណើរការជាសាធារណៈនៅផ្សារអ៊ីអន សែនសុខ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអង្គការ JICA រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈសកម្មភាពទំនាក់ទំនងសាធារណៈរបស់គម្រោង MVRI លើប្រធានបទ “ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ដែលមាន រយៈពេល ១ សប្តាហ៍ ” នៅផ្សារទំនើបអ៊ីអន សែនសុខ ដោយបានចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា ហើយនឹងឈានទៅបញ្ចប់នៅថ្ងៃទី ៧ ខែតុលា ខាងមុខនេះ ។


គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ អំពីការចុះបញ្ជីយានយន្ត និង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទៅកាន់សាធារណៈជន ។ គួររំលឹកផងដែរថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្ត កាលពី ពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផលិតវីដេអូ ណែនាំស្ដីអំពីរបៀបបំពេញពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ប្រព័ន្ធអនឡាញ) ។ វីដេអូណែនាំនេះ បានបង្ហាញអំពីជំហ៊ាននីមួយៗ នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ចាប់ពីដំណាក់កាលបំពេញព័ត៌មាន ភ្ជាប់ឯកសារតម្រូវ រហូតដល់ដំណាក់កាលយករថយន្ដទៅដល់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ។


អនុវត្តតាមការណែនាំក្នុងវីដេអូនេះ សាធារណជន នឹងអាចទទួលបានសេវាសាធារណៈក្នុងរយៈពេលខ្លី គ្មានចំណាយក្រៅផ្លូវការ និងមិនមានភាពស្មុគស្មាញ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដោយក្រសួងមើលឃើញថាបច្ចុប្បន្នប្រជាពលរដ្ឋពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ក្រសួងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយវីដេអូណែនាំនេះ ឲ្យបានទូលំទូលាយនៅក្នុង បណ្តាញសង្គមនានា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម