Connect with us

ថៃ តម្រូវឱ្យភ្ញៀវទេសចរទិញធានារ៉ាប់រងកូវីដ១៩ គិតទាំងថ្លៃធ្វើបុណ្យសព រហូតដល់ជាង១០ម៉ឺនដុល្លារ

ថៃ៖ គណៈកម្មការធានារ៉ាប់រង នៃប្រទេសថៃ បានប្រកាសថា អ្នកដំណើរទាំងអស់ នឹងត្រូវទិញធានារ៉ាប់រងកូវីដ១៩ អំឡុងពេលស្នាក់នៅ ខណៈរដ្ឋាភិបាលថៃ មានគម្រោងបើកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរនៅក្នុងខែតុលាខាងមុខនេះ។

លោក Suthipol Taweechaikarn នៃគណៈកម្មការធានារ៉ាប់រងថៃ បានឱ្យដឹងថា អ្នកដំណើរទាំងអស់ ត្រូវទិញធានារ៉ាប់រងរហូតដល់ ៣,២ពាន់លានបាត (១០២០០០ដុល្លារអាមេរិក) សម្រាប់ចំណាយលើការព្យាបាល ក៏ដូចជា ថ្លៃធ្វើបុណ្យសព និងការដឹកអដ្ឋិធាតុត្រឡប់ទៅកាន់ប្រទេសកំណើតរបស់សព ដែលស្លាប់ដោយជំងឺកូវីដ១៩។

ធានារ៉ាប់រងនេះ មានរយៈពេលពី១ខែ រហូតដល់ ១ឆ្នាំ ហើយតម្លៃខុសគ្នា អាស្រ័យលើប្រទេសដែលពួកគេធ្វើដំណើរមក។ លោក Suthipol Taweechaikarn បន្តថា អ្នកដំណើរមកពីប្រទេសដែលមានហានិភ័យទាប អាចទិញធានារ៉ាប់រងត្រឹមតែ ១៦០០ ទៅ ៤៣២០០ បាតប៉ុណ្ណោះ អាស្រ័យលើកន្លែងដែលពួកគេនឹងស្នាក់នៅ។

ថៃ គ្រោងបើកព្រំដែន សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរ ចាប់ពីខែតុលាខាងមុខនេះ។ នេះជាពេលវេលា ដែលប្រជាជននៅទ្វីបអឺរ៉ុប ចេញធ្វើដំណើរកម្សាន្តច្រើន៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម