Connect with us

តារាសម្ដែង The Rock និងគ្រួសារបានឆ្លងវីរុសកូវីដ១៩ ប៉ុន្តែបានជាសះស្បេីយហេីយ

អាមេរិក៖ តារាសម្ដែងរបស់ហូលីវូដ លោក វ៉េន ឌឹរ៉ុក ចនសុន (Dwayne “The Rock” Johnson) បានប្រកាសថា រូបគាត់ និងគ្រួសាររបស់គាត់សុទ្ធតែបានឆ្លងវីរុសកូវីដ១៩។

អតីតអ្នកកីឡាកាសរូបនេះដែលសព្វថ្ងៃជាតារាសម្ដែងដែលរកចំណូលបានច្រេីនជាងគេនៅលើពិភពលោកបាននិយាយថា រូបគាត់, ប្រពន្ធ និងកូនស្រី២នាក់របស់គាត់បានឆ្លងវីរុសកូវីដ១៩ បេីទោះបីជាបានប្រុងប្រយ័ត្នការពារសុខភាពយ៉ាងយកចិត្តទុកដាក់ក៏ដោយ។

តារាសម្ដែង ឌឹរ៉ុក បាននិយាយថាការឆ្លងវីរុសកូវីដ១៩គឺជារឿងដ៏ខកចិត្ត។ គាត់បានបន្ថែមថា «ពួកគាត់មានសុខភាពល្អទេឥឡូវនេះ និងលែងផ្ទុកវីរុសនេះហេីយ»។

តារាសម្ដែង អាយុ៤៨ឆ្នាំរូបនេះបាននិយាយថា រូបគាត់, ប្រពន្ធរបស់គាត់អាយុ៣៥ឆ្នាំ និងកូនស្រីរបស់ពួកគេអាយុ៤ឆ្នាំ និង២ឆ្នាំបានឆ្លងវីរុសនេះប្រហែលជាជាង២សប្តាហ៍មុន។

យោងតាមតារាសម្ដែងរូបនេះ ពួកគេបានឆ្លងវីរុសកូវីដ១៩ពីមិត្តភ័ក្ដិជិតស្និទ្ធបំផុតប្រចាំគ្រួសារដែលមិត្តភ័ក្តិទាំងនោះមិនដឹងថាតេីពួកគេបានឆ្លងវីរុសនេះដោយរបៀបណាទេ។

នៅក្នុងសារវីដេអូដែលត្រូវបានបង្ហោះនៅលេីបណ្ដាញសង្គម តារាសម្ដែង ឌឹរ៉ុក បានអំពាវនាវឲ្យពលរដ្ឋពាក់ម៉ាសដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម