Connect with us

ខ្សែប្រយុទ្ធ Neymar និង កីឡាករ២រូបទៀត រកឃើញមានមេរោគកូវីដ១៩

Ligue 1៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ស្ថិតក្នុងចំណោមកីឡាករ៣រូប របស់ក្លិប Paris Saint-Germain ដែលត្រូវប្រកាសថាមានឆ្លងជំងឺកូវីដ១៩។

ក្លិបជើងឯកបារាំង មិនបានបញ្ចេញឈ្មោះកីឡាករឆ្លងផ្សេងទៀតទេ ប៉ុន្តែ Angel Di Maria (អេនជេល ឌី មារៀ) វ័យ ៣២ឆ្នាំនិង Leandro Paredes (ឡេនដ្រូ ផារេដេស) វ័យ ២៦ឆ្នាំ ត្រូវបានគេជឿថាជាកីឡារពីររូបដែលមានឆ្លងវីរុសមួយនេះ។ នេះបើយោងតាមកាសែត L’Equipe (ឡេឃីប) ។

បន្ទាប់ពីចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Bayern Munich កាលពីថ្ងៃទី២៣ខែសីហាកន្លងទៅកីឡាករទាំង៣នាក់ បានទៅសម្រាកនៅកោះ Ibiza (អ៊ីបីសា) ប្រទេសអេស្ប៉ាញ ហើយត្រឡប់មកវិញក៏រកឃើញមានមេរោគតែម្តង។ ពេលនេះពួកគេត្រូវដាក់ខ្លួនដាច់ដោយឡែកចំនួន ១៤ថ្ងៃ។

សូមបញ្ជាក់ថា កីឡាករ PSG ទាំងអស់ត្រូវតម្រូវឱ្យធ្វើតេស្តស្វែងរកជំងឺកូវីដ១៩ ដើម្បីត្រៀមចូលរួមប្រកួតក្របខណ្ឌកំពូលបារាំង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែកញ្ញា។ តាមពិតទៅ Ligue 1 ចាប់ផ្ដើមបាន២ប្រកួតទៅហើយ ប៉ុន្តែការប្រកួតរបស់ PSG ត្រូវបានពន្យារពេល ដើម្បីឱ្យកីឡាករបានសម្រាក បន្ទាប់ពីជាប់លេងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម