Bundesliga អនុញ្ញាតឱ្យក្លិប RB Leipzig មានអ្នកទស្សនាផ្ទាល់ខ្លះៗដំបូងគេ
អាល្លឺម៉ង់៖ RB Leipzig បានក្លាយជាក្លិបនៅក្របខណ្ឌ Bundesliga ដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រខ្លះៗអាចចូលទស្សនាការប្រកួតរបស់ពួកគេនាកីឡដ្ឋានវិញ ពេលបើក រដូវកាលនាថ្ងៃទី ២០ ខែកញ្ញាខាងមុខ។
អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ បានផ្តល់ភ្លើងខៀវ ឱ្យមានអ្នកគាំទ្រអាចចូលទស្សនាវិញបែបនេះ ប៉ុន្តែត្រូវកំណត់ចំនួនត្រឹមតែ ៨៥០០នាក់ ប៉ុណ្ណោះ។
RB Leipzig នឹងត្រូវប៉ះក្រុម Mainz (ម៉េន) នៅថ្ងៃបើករដូវកាលនោះ ហើយអ្នកគាំទ្រដែលចូលទស្សនាការប្រកួតដោយផ្ទាល់ត្រូវអនុវត្តវិធានការការពារដូចជាពាក់ម៉ាស និងត្រូវបំបែកជាក្រុមតូចៗ។
សូមបញ្ជាក់ថា ក្លិបនៅក្របខណ្ឌ Bundesliga បានលេងដោយគ្មានអ្នកគាំទ្រចាប់តាំងពីខែមីនាមក ដោយសារជំងឺរាតត្បាតកូវីដ១៩៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍