Connect with us

ក្រុងប៉េកាំង បើកជើងហោះហើរឡើងវិញជាមួយ កម្ពុជា និងប្រទេស៧ទៀត នៅថ្ងៃទី០៣កញ្ញានេះ

ចិន៖ ក្រុងប៉េកាំង បានបើកជើងហោះហើរត្រង់ជាមួយប្រទេសចំនួន០៨ ឡើងវិញ រួមមាន កម្ពុជា ថៃ ប៉ាគីស្ថាន ក្រិក ដាណឺម៉ាក ស៊ុយអែត អូស្ត្រាលី និង កាណាដា ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរអាកាសចរណ៍ចិន បានផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរអន្តរជាតិទៅមកទីក្រុងប៉េកាំង។ ជើងហោះហើរទាំងអស់ ត្រូវតម្រូវឱ្យចុះចតនៅព្រលានយន្តហោះដទៃ នៅក្នុងប្រទេសចិន លើកលែងតែព្រលានយន្តហោះក្រុងប៉េកាំង ខណៈទីក្រុងនេះ បានចាត់វិធានការយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។

អាជ្ញាធរអាកាសចរណ៍ចិន បានបញ្ជាក់កាលពីថ្ងៃទី០២ ខែកញ្ញាថា ខ្លួននឹងមានវិធានការរឹតបន្តឹងសាជាថ្មី ប្រសិនបើរកឃើញអ្នកដំណើរលើសពី៣នាក់ មានផ្ទុកជំងឺកូវីដ១៩ នៅពេលទៅដល់ព្រលានយន្តហោះប៉េកាំង៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម