Connect with us

ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន

ក្នុងដំណាក់កាលឈឺពោះសម្រាលមានទាំងឈឺពោះលេងៗ និងឈឺពោះយកមែនទែន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឱ្យដឹងថា ការឈឺពោះសម្រាល ចាប់ផ្ដើមពីអាការៈឈឺបន្តិចម្ដងៗ រហូតដល់ខ្លាំង ហើយអាការៈឈឺពោះតិចៗអូសបន្លាយច្រើនម៉ោង យើងច្រើនតែហៅថាឈឺលេងៗ តែបើឈឺចង់កើតមែនទែន គឺឈឺកាន់តែខ្លាំង។

ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បន្តថា ជួនកាលនៅពេលយើងជិតសម្រាលកូនពិតប្រាកដ ការកន្ត្រាក់អាចមានការឈឺចាប់យ៉ាងខ្លាំង ហើយកើតឡើងរាល់១០ ទៅ ២០ នាទីម្ដង។ ខាងក្រោមនេះជាភាពខុសគ្នារវាងឈឺពោះសម្រាលលេងៗ និងឈឺសម្រាលមែនទែន៖

១. ឈឺពោះលេងៗ
– ឈឺតិចៗ
– ឈឺបាត់ៗ
– គ្មានអារម្មណ៍ថាកូនធ្លាក់ចូលក្នុងអាងត្រគាក
– ឈឺ ឬចុករោយចង្កេះតិចៗ
– ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។

២. ឈឺពោះមែនទែន
– ឈឺពោះខ្លាំងឡើងៗ
– កូនកាន់តែរុលចូលអាងត្រគាក
– ស្បូនកន្ត្រាក់ខ្លាំងទៅៗ និងទៀងទាត់
– ស្បូនបើកចាប់ពី ៥ លេខទៅ
– មានធ្លាក់ទឹកររម្អិល លាយឈាម
– បែកស្រោមទឹកភ្លោះ

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម