Connect with us

ព្រះនាង នរោត្តម ជេនណា បង្ហាញពីការសព្វព្រះរាជហឫទ័យចំពោះតារា Kpop

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានរបស់កូរ៉េខាងត្បូងបានធ្វើការចុះផ្សាយអំពី ព្រះនាងនរោត្តមជេនណា ដោយបានសរសេររៀបរាប់អំពីការសព្វព្រះរាជហឫទ័យរបស់ទ្រង់ចំពោះតារា Kpop។

ព្រះនាងនរោត្តមជេនណា បានមានបន្ទូលថា ទ្រង់សព្វព្រះរាជហឫទ័យចំពោះតារា Kpop មួយចំនួនដូចជា ក្រុម MOMOLAND, BLACKPINK និង TWICE។ មិនតែប៉ុណ្ណោះលោក Lee Minho ក៏ជាតារាសម្តែងដែលទ្រង់គាំទ្រផងដែរ។

គួរបញ្ជាក់ថា ព្រះនាងនរោត្តម ជេនណា បានក្លាយជាតួឯកក្នុងភាពយន្ដកូរ៉េមួយ បន្ទាប់ពីទ្រង់ បានចុះកិច្ចសន្យាកុងត្រាការងារជាមួយក្រុមហ៊ុន Independent Film ដែលបានធ្វើឱ្យព្រះនាងទទួលបានការគាំទ្រកាន់តែខ្លាំង៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម