Connect with us

អ្នកជិះកង់ Wout van Aert ឈ្នះដំណាក់កាលទី ៥ កម្មវិធី Tour de France 2020

បារាំង៖ កីឡាករបែលហ្ស៊ីក Wout van Aert បានទទួលជ័យជម្នះដំណាក់ទី៥ ការប្រណាំងកង់ពានរង្វាន់ Tour de France 2020 ដែលធ្វើឡើងពីតំបន់ Gap ទៅតំបន់ Privas ភាគអាគ្នេយ៍ប្រទេសបារាំង ចម្ងាយផ្លូវ ១៨៣គីឡូម៉ែត្រ។

សមាជិកក្រុម Jumbo–Visma បានប្រើពេលអស់ ៤ម៉ោង ២១នាទី និង២២វិនាទី ដើម្បីចូលដល់ទីព្រ័ត្រមុនគេ។ កីឡាករហុល្លង់ Cees Bol មកពីក្រុម Sunweb ជាអ្នកចូលដល់ទីព្រ័ត្រ លំដាប់ទី២ ខណៈកីឡាករអៀរឡង់ Sam Bennett មកពីក្រុម Quick-Step ជាអ្នកចូលដល់ទីព្រ័ត្រលំដាប់ទី៣។

ដោយឡែក កីឡាករម្ចាស់ផ្ទះ Julian Alaphilippe បានបាត់បង់ឱកាសឈរកំពូលតារាងពេលវេលាសរុប បន្ទាប់ពីត្រូវរងពិន័យ ដោយសារការផ្តល់អាហារខុសលក្ខខណ្ឌ។ ដូចនេះហើយ តារាងពេលវេលាសរុបសម្រាប់ដំណាក់កាលទី៥នេះ គឺបានទៅលើកីឡាករអង់គ្លេស Adam Yates មកពីក្រុម Mitchelton–Scott ដោយគេប្រើពេលអស់ ២២ម៉ោង ២៨នាទី និង ៣០វិនាទី។

សម្រាប់ការប្រកួតជាបន្ត ដំណាក់កាលទី៦ និងបន្តធ្វើឡើងនៅថ្ងៃនេះ ដោយចេញពីតំបន់ Le Teil ទៅតំបន់ Mont Aigoual ចម្ងាយផ្លូវ ១៩១ គីឡូម៉ែត្រ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម