Connect with us

កីឡាករអង់គ្លេស Andy Murray ឡើងជុំទី២ ការប្រកួតវាយកូនបាល់ US Open 2020

អាមេរិក៖ អតីតកីឡាករលេខ១ពិភពលោក Andy Murray បានបន្តឡើងជុំទី២ នៃការប្រកួតវាយកូនបាល់ កម្រិត Grand Slam ពានរង្វាន់ US Open 2020។

Andy Murray ដែលបច្ចុប្បន្នធ្លាក់ដល់ចំណាត់ថ្នាក់លេខ១១៥ ពិភពលោក បន្ទាប់ពីខកខានការប្រកួតជាបន្តបន្ទាប់ដោយសាររបួសនោះ បានយកឈ្នះ កីឡាករជប៉ុន Yoshihito Nishioka នៅជុំទី១ ដោយលទ្ធផល 4-6, 4-6,7-6, 7-6 និង 6-4។

ជើងឯក US Open 2012 រូបនេះ នឹងទៅជួបកីឡាករកាណាដា Félix Auger-Aliassime ដែលបានទម្លាក់កីឡាករប្រេស៊ីល Thiago Monteiro។

ចំណែកឯកីឡាករអូទ្រីស Dominic Thiem ក៏បានឡើងទៅជុំទី២ ដែរ ក្រោយកីឡាករអេស្ប៉ាញ Jaume Munar សុំចុះចាញ់អំឡុងការប្រកួតពាក់កណ្តាលទី។

Dominic Thiem នឹងទៅជួបកីឡាករឥណ្ឌា Sumit Nagal ដែលបានយកឈ្នះកីឡាករអាមេរិក Bradley Klahn។

ងាកមកផ្នែកនារីវិញ កីឡាការិនីអេស្ប៉ាញ Garbine Muguruza បានយកឈ្នះកីឡាការនីជប៉ុន Nao Hibino ដោយលទ្ធផល 6-4 និង 6-4 ដើម្បីឡើងជុំទី២ មកជួបកីឡាការិនីប៊ុលហ្ការី Tsvetana Pironkova ដែលបានឈ្នះកីឡាការិនីរុស្ស៊ី Liudmila Samsonova៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម