Connect with us

អបអរសាទរ កម្ពុជា មានករណីអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១នាក់ បន្ថែមទៀត នៅសល់ចំនួន២នាក់ទៀតកំពុងតែសម្រាកព្យាបាលក្នុងមន្ទីពេទ្យ

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសនៅថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង ០៧:០០ព្រឹក បានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃនេះកម្ពុជាមានករណីអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩ បន្ថែមចំនួន១នាក់ទៀត ជាបុរសជនជាតិចិន និង មិនទាន់មានករណីឆ្លងថ្មីនោះទេ។

ករណីជាសះស្បើយ៖ ចំនួន១នាក់បន្ថែម
-បុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
បញ្ជាក់៖ បុរសជនជាតិចិនម្នាក់នេះ ជាអ្នកធ្វើដំណើតមកពីប្រទេសភីលីពីន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ។

អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៧៤នាក់ (ស្ត្រី ៥៤ និង បុរស ២២០នាក់)
បច្ចុប្បន្ននេះកម្ពុជាព្យាបាលជាសះស្បើយចំនួន ២៧២នាក់ នៅសល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២នាក់៖
+មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១នាក់ (បុរស)
+មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ១នាក់ (បុរស)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម