Connect with us

ចិត្ត កញ្ចនា អំពាវនាវឱ្យស្ត្រីទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្រោយបុរសចំណាស់ម្នាក់បានប្រើភាសា និងកាយវិកាមិនសមរម្យមកលើនាង

ភ្នំពេញ៖ តារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់យុវវ័យកញ្ញា ចិត្ត កញ្ចនា បានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្រោយមានបុរសចំណាស់ម្នាក់ដែលនាងមិនធ្លាប់ស្គាល់ បានបង្ហាញកាយវិកា ព្រមទាំងពាក្យសម្តីមិនសមរម្យមកលើនាងកាលពីម្សិលមិញ។

តារាចម្រៀង ចិត្ត កញ្ចា បានចែករំលែកវីដេអូខ្លីមួយលើផេកហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសនារីៗដោយសារកាលពីម្សិលមិញ វេលាម៉ោង ១០ ព្រឹកក្រោយហាត់ប្រាណរួចនាងបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវក្តាន់ពីរបត់ឡើងទៅផ្សារដេប៉ូ ស្រាប់តែមានបុរសវ័យចំណាស់ម្នាក់បានជិះក្បែរៗនាង ដោយបបួលនាងទៅគេងជាមួយ ថែមទាំងបានប្រើពាក្យអសុរសមកលើនាងថែមទៀត។

ក្រោយបញ្ហាដ៏ហួសចិត្តនេះបានកើតឡើង ចិត្ត កញ្ចនា បានអំពាវនាវឱ្យស្ត្រីទាំងឡាយបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះហេតុការណ៍ជាច្រើនរូបភាពអាចកើតឡើងបានគ្រប់ពេល។ ចង់ដឹងសាច់រឿងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម