Connect with us

មហាវិថីថ្មី១ខ្សែ នឹងត្រូវសាងសង់ចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់នៅលើទំព័របណ្ដាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

មហាវិថីថ្មីនេះ នឹងត្រូវស្ថាបនាឡើងដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះ នឹងធ្វើឡើងក្រោមអធីបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅដើមសប្ដាហ៍ក្រោយនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com