Connect with us

ទៅ​ផ្សារ​ទំនើប​អ៊ីអន​ថ្មី ចង់​ទិញ​គ្រឿង​អេឡិចត្រូនិក​មានមិន​ខ្វះ ហើយ​ក៏​មិន​ពិបាក​ដើរ​រកដែរ

ក្រោយ​ពេល​ផ្សារ​ទំនើប អ៊ីអន​ថ្មី​បាន​បើក​ដំណើរ​ការ​មាន​ភ្ញៀវ​បាន​សម្រុក​ទៅ​ទិញ​អីវ៉ាន់ និង​ដើរ​កម្សាន្ត។ និយាយ​ពី​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​​មាន​សំបូរ​បែប មិន​ថា​សម្ភារៈ​ប្រើប្រាស់ក្នុងផ្ទះ​និងរបស់​របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន។

Nojima

ជា​ហាង​របស់ជប៉ុន ដែល​មាន​​​លក់​គ្រឿង​ផ្ទះ​បាយ គ្រឿង​តុបតែង​ផ្ទះ និង​សម្ភារៈ​អេឡិចត្រូនិក​រាប់​សិប​មុខ​ជា​ផលិតផល​មកពីជប៉ុន។

iOne

ស្ថិត​នៅ​ជាន់ទី ១ បណ្ដុំ​ដោយ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន ហាង​ iOne មាន​លក់​ទូរសព្ទ, Laptop, Tablet, និង​គ្រឿង Accessories ជាពិសេស​ផលិតផល Apple។

Remax

ជា​ហាង​ដែល​បណ្តុំ​គ្រឿង Accessories សម្រាប់​ប្រើប្រាស់​លើ​ទូរសព្ទ​ សុទ្ធ​សឹង​ជា​ផលិតផល​របស់​ក្រុមហ៊ុន Remax។

T-Shop

ហាង​នេះមានលក់​ផ្ដាច់​មុខ​លើ​​ផលិតផល Baseus។ ក៏​សំបូរ​គ្រឿង​ទូរសព្ទ​មានឆ្នាំងសាក ស្រោម​​ទូរសព្ទ និង​របស់​របរ​​ប្រើប្រាស់​​តម្លៃធូ​រថ្លៃ​។

JBL

មាន​លក់​ឧបករណ៍​បំពង់​សំឡេង​បាស JBL,កាស និង​គ្រឿង Accessories ចម្រុះ។ ហាង​នេះ​មាន​ទី​តាំង​នៅ​ជាន់​ទី១ នៅ​ចំកណ្ដាល​ជាប់​ផ្លូវ​ដើរ ងាយស្រួលអតិថិជន​អាច​ស្វែង​រកទិញតាម​តម្រូវការ។

បណ្ដុំលក់គ្រឿអេឡិចត្រូនិក​ អុីអន

ផ្សារអុីអន​ផ្ទាល់​ ក៏​មាន​​​លក់​ផលិតផល​ជាច្រើនដូច​ជា សម្ភារៈ​ផ្ទះ​បាយ ស្មាតហ្វូន ទូទឹកកក ទូរទស្សន៍ និង​គ្រឿង Accessories ប្រកប​ដោយ​គុណភាព​ស្តង់ដា​។

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com