Connect with us

Man UTD ត្រៀមប្រជែងជាមួយ Liverpool ដើម្បីផ្ទេរយក Thiago Alcantara ពី Bayern Munich

Premier League៖ ក្លិប Man UTD បានទាក់ទងទៅភ្នាក់ងាររបស់ខ្សែបម្រើ Thiago Alcantara ខណៈពួកគេត្រៀមប្រជែងជាមួយក្លិប Liverpool ក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ២៩ឆ្នាំ របស់ក្លិប Bayern Munich។

យោងតាមបណ្តាញព័ត៌មាន Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា Man UTD មិនបានដាក់សំណើផ្ទេរកីឡាករសញ្ជាតិអេស្ប៉ាញទេ ប៉ុន្តែមានការទាក់ទងគ្នារវាងក្លិបនិងតំណាងរបស់កីឡាករតែម្តង។

ក្លិប Liverpool ត្រូវបានគេចាត់ទុកថា ជាក្លិបនាំមុខគេក្នុងការដាក់សំណើផ្ទេរ Thiago Alcantara បន្ទាប់ពីរូបគេប្រាប់ Bayern Munich ថាចង់ចាកចេញបន្ទាប់ពីលើកពាន Champions League កាលពីខែមុន។

ប៉ុន្តែ Man UTD នៅតែបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ ទោះជាពួកគេទើបនឹងទទួលបាន Donny van de Beek ក៏ដោយ។

Bayern Munich គ្រោងកំណត់តម្លៃផ្ទេរ ២៩លានផោនសម្រាប់ Thiago Alcantara ដែលជាតម្លៃមួយដែលទាំង Liverpool ទាំង Man UTD មិនទាន់បានឆ្លើយតបនៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម