Connect with us

ប្រេស៊ីលប្រកាសផ្តល់ប្រាក់ឈ្នួលស្មើគ្នាដល់ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស ទាំងនារី

ប្រេស៊ីល៖ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានប្រកាសថា កីឡាករ កីឡាការិនី ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ នឹងទទួលបានប្រាក់ឈ្នួល និង ប្រាក់រង្វាន់ស្មើៗគ្នាទាំងអស់។

ភាពខុសគ្នានៃប្រាក់ឈ្នួល រវាងក្រុមបាល់ទាត់បុរស និង ក្រុមបាល់ទាត់នារី អាជីព តែងតែត្រូវលើកឡើងជាបញ្ហាចោទ ចាប់តាំងពីក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក បានប្តឹងតវ៉ាស្ថាប័នបាល់ទាត់កាលពីឆ្នាំមុន អំពីការចោទប្រកាន់ការរើសអើងសមភាពយេនឌ័រនៅក្នុងប្រាក់ចំណូល និងលក្ខខណ្ឌការងារ។
ចំពោះ ចំណាត់ការរបស់ប្រេស៊ីលនៅពេលនេះ ធ្វើឱ្យពួកគេក្លាយជាប្រជាជាតិមួយក្នុងចំណោមប្រជាជាតិមួយចំនួនដូចជា អូស្ត្រាលី ន័រវេស និង នូវែលហ្សេឡង់ ដែលផ្តល់ប្រាក់ចំណូលដល់កីឡាករកីឡាការិនីបាល់ទាត់ មានភាពស្មើគ្នា។

វាមានន័យថា កីឡាការនីបាល់ទាត់ដូចជា នាង Marta Vieira da Silva ជាដើមនិងទទួលបានប្រាក់រង្វាន់ស្មើគ្នានឹងកីឡាករបាល់ទាត់ល្បីៗដូចជា Neymar, Gabriel Jesus និង Roberto Firmino ផងដែរ។ សម្រាប់ការដំឡើងប្រាក់ឈ្នួលស្មើគ្នា នឹងត្រូវអនុវត្តចំពោះក្រុមដែលចូលរួមប្រកួតប្រជែងនាព្រឹត្តិការណ៍អូឡាំពិក និង ការប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម