កំពុងកាយដីស្រាប់តែលេចចម្លាក់តោបុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ស្រាប់តែប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ពីរបកគំហើញនេះ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
របកគំហើញនេះ បានទទួលការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីមានការចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គម៕
លោក ហេង រតនា បានឱ្យដឹងថា៖ “នៅល្ងាចនេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នេះនៅទីតាំងបោសសម្អាតគ្រាប់ដើម្បីអនុវត្តគម្រោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹកទី៦ របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប់មាត់ទន្ល) កម្លាំងស៊ីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២,៥ម៉ែត្រទំហំដងខ្លួនជាង១ម៉ែត្រ! កម្លាំងស៊ីម៉ាក់បានប្រគល់តោថ្មនេះ ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត! សូមជូនពរសំណាងល្អគ្រប់ៗគ្នា នៅថ្ងៃកាន់បិណ្ឌទី២នេះ!”៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍