Connect with us

យូណេស្កូ ផ្ដល់រង្វាន់ JIKJI ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ភ្នំពេញ៖ អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចផ្ដល់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឯកសារ និងបណ្ណសាររូបថត ដែលជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៤ ខែកញ្ញានេះ ដែល MyTV Plus ទើបតែទទួលបាន បានឱ្យដឹងថា ការប្រគល់រង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ពានរង្វាន់ JIKJI នេះ ជារង្វាន់ដែលបានបង្កើតឡើង ដើម្បីរំឭកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jikji Sinche Yojeol ជាឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្ដុំគ្នា ដែលនៅសល់ចាស់ជាងគេលើពិភពលោក នាអំឡុងនៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូ កាលពីខែមេសា ឆ្នាំ២០០៤។ រង្វាន់ JIKJI នេះ ធ្វើការផ្ដល់ជូនរៀងរាល់ ២ឆ្នាំម្ដង ហើយសារមន្ទីរទួលស្លែង ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់ប្រចាំឆ្នាំ២០២០៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម