Connect with us

រដូវកាលបុណ្យភ្ជុំបិណ្ឌមួយឆ្នាំមានម្តង កុំភ្លេចសម្លៀកបំពាក់ហូល ផាមួង ដែលជាអត្តសញ្ញាណរបស់ខ្មែរយើង

សង្គម៖ ពិធីបុណ្យភ្ជុំបិណ្ ឌគឺជាពិធីធំមួយក្នុងចំណោមពិធីបុណ្យជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបាននាំយកបាយ សម្ល ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់សាច់ញាតិទាំង ៧ សន្តានដែលបានចែកឋានទៅ។

យ៉ាងណាមិញ មួយឆ្នាំមានម្តង ការស្លៀកពាក់ឱ្យបានសមសួនក្នុងបរិវេណវត្តអារាមគឺជាអ្វីដែលយើងគ្រប់គ្នាគួរអនុវត្តន៍។ ការស្លៀកពាក់តាមប្រពៃណីខ្មែរជាពិសេសស្ត្រីត្រូវបានចាប់អារម្មណ៍ដោយជាធម្មតា ហូលផាមួង ត្រូវបានចាត់ទុកថាជាសម្លៀកបំពាក់សមសួន និងថ្លៃថ្នូរបំផុត។

យ៉ាងណាមិញ ការស្លៀកពាក់ឱ្យបានសមរម្យក្នុងបរិវេណវត្តអារាមគឺជាការគោរពបូជាដល់ព្រះ ម៉្យាងទៀត សម្លៀកបំពាក់ហូល ផាមួង ក៏ជាសម្លៀកបំពាក់ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរយើងផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម