Connect with us

ក្លិប Inter Miami ខិតជិតយកបានខ្សែប្រយុទ្ធ Gonzalo Higuain

អាមេរិក៖ ក្លិប Inter Miami ស្ថិតក្នុងលីគកំពូលអាមេរិកខិតជិតចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធ Gonzalo Higuain ក្រោយមានការពិភាក្សាគ្នារវាងភាគីទាំងពីរ។

Higuain វ័យ៣២ឆ្នាំ បានធ្វើការចរចាជាមួយ David Beckham ដែលជាប្រធានក្លិប Inter Miami និងបានយល់ព្រមលក្ខខណ្ឌចុះកុងត្រាដល់ឆ្នាំ២០២២។ ប្រសិនបើការផ្ទេរកើតឡើងជាផ្លូវការមែន Higuain នឹងចូលរួមជាមួយអតីតមិត្តរួមក្រុមចាស់ Blaise Matuidi ដែលកំពុងលេងនៅ Inter Miami ស្រាប់។

ការផ្ទេរនេះនឹងធ្វើឱ្យ Higuain បញ្ចប់អាជីពរយៈពេល១៤ឆ្នាំនៅអឺរ៉ុប ដោយគេធ្លាប់លេងឱ្យ Real Madrid, Napoli, Juventus, AC Milan និង Chelsea។ ក្រៅពីក្លិបរបស់ Beckham មានក្លិបនៅប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ និងចិនក៏ចង់បាន Higuain ដូចគ្នា។

សូមបញ្ចាក់ផងដែរថា Gonzalo Higuain លេងបាន ៦៤០ប្រកួតក្នុងអាជីពបាល់ទាត់របស់គេជាមួយនឹង ៦ក្លិបផ្សេងគ្នា ស៊ុតបាន ៣០៦គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម