Connect with us

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ប្រជាជននៅខ្មែរ និងអាស៊ីអាគ្នេយ៍ភាគច្រើនដុតធូបនៅក្នុងពិធីសាសនាផ្សេងៗ តែការដុតធូបច្រើននោះបង្កជាផ្សែងខ្មួលខ្មាញ់ ហើយយើងស្រូបចូលទៅក្នុងខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា អ្នកដែលដុតធូបទាំងនោះមិនបានដឹងផលប៉ះពាល់នៃសុខភាពដែលស្រូបផ្សែងចូលទៅឡើយ។

លោកបកស្រាយថា ធូបត្រូវបានគេផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ និងផ្សំជាមួយសារធាតុគីមីច្រើនប្រភេទ។ ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាងដូចជាបញ្ហាផ្លូវដង្ហើម រលាកទងសួត ហើយការស្រូបយកជាតិធូបនេះ គ្រោះថ្នាក់ជាងផ្សែងបារីទៅទៀត។ យូរៗទៅវានឹងបង្កទៅជាជំងឺមហារីកសរីរាង្គផ្សេងៗ។

ធាតុផ្សំខ្លះនៅក្នុងផ្សែងធូប ក្រៅពីសារធាតុបង្កមហារីក ហើយវាក៏ធ្វើឲ្យរលាកផងដែរ។ មានន័យថាវាអាចនាំឱ្យមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត ឬអាលែកហ្ស៊ី។ ក្រៅពីជំងឺប៉ុន្មានមុខនេះ ការស្រូបផ្សែងចូលយូរៗទៅបណ្ដាលឲ្យរលាកសួត ហើយបូករួមអាលែកហ្ស៊ីរ៉ាំរ៉ៃក៏បណ្ដាលទៅជាមហារីកសួត។

ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបន្ថែមទៀតថា ក្នុងធូបមានផ្សំពីសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា៖

– កាបូនឌីអុកស៊ីត
– អ៊ីដ្រូកាបូន
– បង់ហ្សែន

រីឯការរលាកបណ្ដាលមកពីផ្សែងធូបវិញ ក្លាយជារលាករ៉ាំរ៉ៃនៅក្នុងខ្លួនបានដូចគ្នា។ មួយវិញទៀតរលាកដែលបណ្ដាលមកពីហិតផ្សែងធូបច្រើននោះ មិនត្រឹមក្នុងសួតប៉ុណ្ណោះទេ តែវាក៏មាននៅក្នុងថ្លើមផងដែរ។ មូលហេតុបណ្ដាលមកពីដំណើរការរាងកាយ បម្លែងសារធាតុទៅជាមេតាប៉ូលីស ទើបកើតអុកស៊ីតកម្ម។
ក្រៅពីសួត ថ្លើម ផ្សែងធូបក៏នាំឲ្យប៉ះពាល់ដល់សុខភាពបេះដូងដូចជាសរសៃឈាម និងបេះដូងថែមទៀតផង។ សម្រាប់អ្នកមានជំងឺបេះដូងស្រាប់ បើស្រូបផ្សែងទៅអាចបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទៅជាស្ទះសរសៃឈាម ពុកផុយ ឬគាំងបេះដូងតែម្ដង។
បើផលប៉ះពាល់ភ្លាមៗវិញផ្សែងធូបនាំឲ្យរកាំភ្នែក ឈឺក្បាល វិលមុខ ស្ងួតស្បែក រលាកបំពង់ក ពិសេសអ្នកមានផ្ទៃពោះប៉ះពាល់កូនក្នុងផ្ទៃ។ វេជ្ជបណ្ឌិតរូបនោះបញ្ជាក់ថាផ្សែងធូបធម្មតាស្រូបទៅផលប៉ះពាល់ច្រើនហើយ បើផ្សែងធូបមូសវិញរឹតតែគ្រោះថ្នាក់ជាងផ្សែងធូបធម្មតារាប់ដងឯណោះ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com