Connect with us

ដឹងតិចនិកទាំងនេះ ដើម្បីចៀសផុតបញ្ហាក្រួសក្នុងតម្រងនោម

គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើតក៏ធ្លាប់ឮដែរ។ ក្រួសក្នុងតម្រងនោម ឧស្សាហ៍កើតមានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួបបញ្ហាសុខភាពមួយនេះ គ្នាយើងគួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។

១- ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកបានច្រើន គឺដើម្បីជួយរំលាយសារធាតុមួយចំនួនក្នុងទឹកនោម ដែលអាចនាំឲ្យកើតជាក្រួសបាន ជាទូទៅពេទ្យណែនាំឲ្យផឹកទឹកយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ឬប្រមាណ ៨កែវទឹកធម្មតា។ ការផឹកទឹកកម្រិតនេះ ក៏រាប់បញ្ចូលទាំងភេសជ្ជៈផ្សេងៗយើងបានផឹកប្រចាំថ្ងៃ ចូលដូចជាទឹកក្រូចឆ្មារ ឬទឹកក្រូចស្រស់ ព្រោះទឹកក្រូចធម្មជាតិប្រភេទនេះ មិនត្រឹមត្រូវផ្អែមឆ្ងាញ់ទេ ថែមទាំងមានសមត្ថភាពបង្អាក់ការកកើតជាក្រួសរបស់សាធាតុមួយចំនួនបាន។

២- ផឹកកាល់ស្យូមឱ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ

នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមតិចតួច វាអាចបង្កឱ្យកម្រិតអាស៊ីដ Oxalate (អាស៊ីដអំបិល) មានការកើនឡើង និងបង្កឲ្យមានក្រួសនៅតម្រងនោម។ ដើម្បីការពារករណីនេះ ត្រូវប្រាកដថា គ្នាយើងទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ទៅតាមតម្រូវការរាងកាយរបស់យើង។ ជារឿងល្អមួយ ដែលយើងអាចស្រូបជាតិកាល់ស្យូមពីម្ហូបអាហារយើងញ៉ាំបាន។ មនុស្សប្រុសវ័យ៥០ឆ្នាំឡើងគួរទទួលបានជាតិកាល់ស្យូម១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។

៣- កាត់បន្ថយជាតិសូដ្យូម

ដូចបានលើកឡើងក្នុងអត្ថបទជាច្រើន ញ៉ាំជាតិសូដ្យូម (អំបិល) ច្រើនពេកមិនល្អចំពោះសុខភាពទេ ពិសេសវាអាចបង្កជាក្រួសក្នុងតម្រងនោមបាន។ ការញ៉ាំជាតិសូដ្យូមក្នុងកម្រិតទាប ជាការណែនាំល្អបំផុតសម្រាប់រក្សាសុខភាពតម្រងនោម។ ជាធម្មតា ការណែនាំសម្រាប់គ្នាយើងមានសុខភាពល្អ គួរញ៉ាំសូដ្យូម ត្រឹមកម្រិតខ្ពស់បំផុត ២៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែបើធ្លាប់មានប្រវិត្តក្រួសតម្រងនោមដោយសារជាតិសូដ្យូម ត្រូវញ៉ាំត្រឹមកម្រិតខ្ពស់បំផុត ១៥០០ មិល្លីក្រាម/ថ្ងៃ ធ្វើបែបនេះ វាល្អទាំងសម្ពាធឈាម និងសុខភាពបេះដូង។

៤- កម្រិតជាតិប្រូតេអ៊ីនពីសាច់សត្វ

ការញ៉ាំជាតិប្រូតេអ៊ីនពីសាច់សត្វច្រើន ដូចជាសាច់ក្រហម សាច់បក្សី ស៊ុត និងអាហារសមុទ្រជាដើម សុទ្ធតែអាចជំរុញកម្រិតអាស៊ីដអ៊ុយរិកកើនឡើងខ្លាំង និងអាចនាំឲ្យក្លាយជាក្រួសក្នុងតម្រងនោម។ របបអាហារមានប្រូតេអ៊ីនខ្ពស់ ក៏អាចកាត់បន្ថយអាស៊ីដស៊ីទ្រិច (Citrate) ដែលជាសារធាតុគីមីក្នុងទឹកនោម មានសមត្ថភាពទប់ស្កាត់ការកកើតជាក្រួសបាន។

បើគ្នាយើងមានស្ថិតក្នុងក្រុមងាយកើតក្រួសក្នុងតម្រងនោម គួរកម្រិតការញ៉ាំសាច់បន្តិចទៅ មិនត្រឹមកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោមមួយមុខទេ បេះដូងក៏មានសុខភាពល្អដែរ។

៥- ចៀសវាងអាហារណាងាយកកជាក្រួស

ឆៃថាវ សូកូឡា ស្ពៃពួយឡេង តែ ក៏ដូចជាគ្រាប់ Nuts សុទ្ធតែសម្បូរទៅដោយអាស៊ីដអំបិល Oxalate និងជាតិ Colas ដែលមានក្នុង Phosphate ខណៈសារធាតុទាំង ២នេះ អាចរួមគ្នាបង្កើតទៅជាក្រួសក្នុងតម្រងនោមបាន។ បើគ្នាយើងមានបញ្ហាឈឺចាប់ដោយសារក្រួស ពេទ្យច្បាស់ជាណែនាំឲ្យលះបង់អាហារទាំងនេះ ឬញ៉ាំវាក្នុងកម្រិតតិចតួចបានហើយ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com