Connect with us

តារាបង្ហាញម៉ូតមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារមានមុខមាត់ស្រដៀង Jennie Blackpink

កូរ៉េខាងត្បូង៖ តារាបង្ហាញម៉ូតវ័យក្មេងកើតក្នុងឆ្នាំ ១៩៩៦ មួយរូបត្រូវបានមហាជនមួយចំនួននិយាយថា នាងមានមុខមាត់ស្រដៀងទៅនឹងស្រីស្អាត Jennie Blackpink ស្របពេលដែលមួយចំនួនទៀតបានបញ្ចេញមតិមកថា នាងមិនមានមុខមាត់ដូច Jennie ឡើយ ប៉ុន្តែអ្នកទាំង ២ មានផ្ទៃមុខទាក់ទាញ និងមានមន្តស្នេហ៍ដូចគ្នា។

តារាបង្ហាញម៉ូត Ji Sung ដែលមាន Followers ៦៦១,០០០នាក់ បានចូលប្រឡូកក្នុងសិល្បៈកាលពីឆ្នាំ ២០១៧ ដែលជារឿយៗស្រីស្អាតរូបនេះតែងបង្ហាញភាពសិចស៊ីជាមួយដងខ្លួនដ៏ស្រឡូន ដោយសម្លៀកបំពាក់រឹបរាងទាន់សម័យបំផុត។

ទោះជាយ៉ាងណា ក៏មានពាក្យចរចាមអារ៉ាមមួយចំនួនបានលើកឡើងថា Ji Sung ធ្វើការកែសម្ជស្សដោយសារបើប្រៀបធៀបរូបភាពកាលពីឆ្នាំ ២០១៨ កន្លងទៅគឺមានភាពខុសគ្នាជាមួយនឹងពេលបច្ចុប្បន្នជាខ្លាំង។ ចង់ដឹងថា Ji Sung ដែលល្បីថាមានមុខមាត់ដូច Jennie Blackpink ស្រដៀងគ្នាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម